วันจันทร์ที่ 23 มกราคม พ.ศ. 2560

ប្រវត្តិវត្តព្រះធម្មកាយ



 ឧទ្ទិសកាយកំលាំងចិត្តដល់ព្រះសាសនា 
លស់ក្ស័យសង្ខាក៏មិនថយ ហ្វឹកហាត់ខ្លួនធន់ហេវបំពេញតបៈ ដុតកំដៅអាសវៈពីរសន្តាន 
ជាស្រែបុណ្យដ៏ពិសេសដល់មនុស្សសត្វ ប្រយោជន៍ខ្លួន ប្រយោជន៍រួមមិនខកខាន 
ខំសាងប្រាណ សាងព្រះ សាងសាសនៈ 
និងសាងសន្តិភាពលោក.....

ប្រវត្តិវត្តព្រះធម្មកាយ
  ក្នុងការតម្រិះរបស់លោកយាយមហាឧបាសិកាចាន់ឃុននុកយូងនិងព្រះទេពញាណមហាមុនី(លោកឪធម្មជយោ) ព្រមទាំគណៈសិស្សានុសិស្សបានរួមកំលាំងកាយកំលាំងចិត្ត កសាងវត្តក្នុងឧត្តមគតិថា សាងវត្តអោយក្លាយជាវត្តពិត សាងព្រះសង្ឃអោយក្លាយជាព្រះសង្ឃពិត និងសាងមនុស្សអោយក្លាយជាមនុស្សមានសីលធម៌ ទើបធ្វើអោយវត្តព្រះធម្មកាយចាប់កំណើតឡើងក្នុងថ្ងៃមាឃបូជា ទី ២០ ខែកុម្ភះ ព.ស.២៥១៣ 
  ដំបូងលោកឪធម្មជយោនិងគណៈសិស្សានុស្សិសបាននាំគ្នាកសាងមណ្ឌលពុទ្ធចក្រប្រតិបត្តិធម៌ នៅលើផ្ទៃដីចំនួន ១៩៦ រ៉ៃ ដែលបានទទួលការបរិច្ចាគពីលោកជំទាវប្រយ៉ាត់ ផែតភុងសាវិសុថាធិបតី បានទទួលបង្គោលសីមាជាវត្ត និងប្តូរឈ្មោះពីមណ្ឌលពុទ្ធចក្រប្រតិបត្តិធម៌ទៅជាវត្តព្រះធម្មកាយនៅថ្ងៃទី ២៩ ខែមេសា ព.ស.២៥២៤  ក្នុងការកសាងវត្តដោយបច្ច័យត្រឹមតែ ៣២០០ បាត ប្រកបដោយឆន្ទៈដ៏មោះមុតក្នុងការកសាងវត្តដើម្បីប្រើប្រាស់បំពេញប្រយោជន៍ដល់សាសនា ក្រោមការងឿងឆ្ងល់អំពីសំណាក់សិស្ស និងភិក្ខុនៅក្នុងវត្ត
បច្ចុប្បន្នមានផ្ទៃដីវត្តទាំងអស់ ២៥០០ រ៉ៃ ៤១៦ ហិតា ដោយចែកជាពីរផ្នែកគឺដីមូលនិធិធម្មកាយចំនួន ៣៨៤ ហិតា  និងដីវត្តផ្ទល់ ៣២ ហិតា


សាងឡើងតាមគោលបដិរូបទេស ៤ 
 ១ អាវាសជាទីសប្បាយ  គឺចាត់ទីធ្លាវត្តអោយស្អាត មានអនាម័យល្អ ក្នុងវត្តត្រជាក់ត្រជំល្អ ចាត់របស់របរមានរបៀប អ្នកចូលមកឃើញក៏សប្បាយចិត្ត
២ អាហារជាទីសប្បាយ គឺអាហាររសជាតិឆ្ងាញ់ មានអនាម័យញាតិញោមដែរមកប្រតិបត្តិធម៌ វត្តនិងមានបាយម្ហូបចាត់រៀបចំអោយ អោយ មានបុគ្គលិកស្ម័គ្រចិត្តបំរើសេវាកម្មល្អ ញាតិញោមមកវត្ត ១០០ ក៏មានបាយម្ហូបសេវាកម្ម ១០០ មក ១ ពាន់ក៏មានបាយម្ហូបសេវាកម្ម ១ ពាន់ មក ១ មឺុន ក៏មានបាយម្ហូបសេវាកម្ម ១ មឺុន នាក់  ១ សែនក៏មានបាយម្ហូបសេវាកម្ម ១ សែន  ខាងវត្តចាត់ចែងអស់ដើម្បីកុំអោយញាតិញោមកង្វល់រឿងបាយទឹកអោយរក្សាចិត្តអោយសប្បាយៗ    

៣ បុគ្គលជាទីសប្បាយ គឺអប់រំញាតិញោមក្នុងវត្ត អោយចេះឱនលំទោន មានកិរិយាមារយាទរៀបរយ មានអធ្យាស្រ័យល្អ ប្រព្រឹត្តិប្រតិបត្តិធម៌ចម្រើនភាវនាជាប្រចាំរាល់ថ្ងៃដើម្បីសាងកំលាំងចិត្តដល់ពុទ្ធបរិស័ទ្ធដែលមកវត្ត វត្តតែងតែបង្រៀនញាតិញោមអោយចេះស្រលាញ់រក្សាវត្ត ជាម្ចាស់វត្ត ជួយគ្នារក្សាសម្បត្តិព្រះពុទ្ធសាសនាអោយគង់វង្ស  
៤ ធម្មជាទីសប្បាយ គឺពេលដែលពុទ្ធបរិស័ទ្ធមកវត្ត និងមិនអោយត្រឡប់ទៅដោយដៃទទេ បានស្តាប់ធម៌ប្រតិបត្តិធម៌ចម្រើនភាវនាជាប្រចាំរាល់ថ្ងៃ ដើម្បីជាគំនិតល្អៗក្នុងការប្រកបជីវិតប្រចាំថ្ងៃ

ភាពស្រស់ស្អាតព្រះវិហារវត្តព្រះធម្មកាយ
      ព្រះវិហារវត្តព្រះធម្មកាយកសាងឡើងក្នុងឆ្នាំងពុទ្ធស័ករាជ ២៥២០ កសាងរួចក្នុងថ្ងៃទី  ៧ ខែ ឧសភា ពុទ្ធសក្ករាជ  ២៥២៥ រចនាបទស្ថាប័ត្យកម្មបែបថៃលាយសម័យ ដោយមានវត្ត ប៉េនច:ម:បពិត តុសិតវៈនារាមវរ:វិហារ ជាតួយ៉ាង ការសាងសង់យកគោលការភាពរឹងមាំជាចម្បង  រៀបងាយ  ស្រស់ស្អាត  ដោយមានសរសរ ២ ទទឹមគ្នានៅខាងមុខ ខាងក្រោយព្រះវិហារមានចារិកប្រវត្តិការកសាងរបស់វត្ត នៅលើកថ្មម៉ាប ការកសាងធ្វើឡើងយ៉ាងប្រណិត វត្ថុកសាងគ្រប់ប្រភេទចម្រាញ់យកតែវត្ថុល្អបំផុតក្នុងសម័យនោះ  ដូចជា កំទេចថ្មដែលយកមកតុបតែងជញ្ជាំងព្រះវិហារ ខាងក្រៅ គឺជ្រើសរើសថ្មដែលមានពណ៍សរស្អាតបរិសុទ្ធ ពិធីបញ្ចុះសីមាព្រះវិហារថ្ងៃអង្គារទី ២៩ ខេមេសា ព,ស ២៥២៣ មានព្រះភិក្ខុសង្ឃចូលរួមប្រកបសង្ឃកម្ម ម្តងបាន ២០០អង្គ ព្រះវិហារនេះជាកន្លែងដើម្បីបព្វជ្ជាឧប្បសម្ប័ទកុលបុត្រទាំងជនជាតិថៃ និងបរទេស ជាច្រើនមឺុនអង្គ សាងព្រះភិក្ខុសង្ឃជាអាយុព្រះពុទ្ធសាសនា និងសាងមនុស្សល្អអោយដល់សង្គមជាច្រើន  ព្រះពុទ្ធបដិមាករក្នុងព្រះវិហារវត្តព្រះធម្មកាយ បានចំលងមកពីលក្ខណ:មហាបុរស ៣២ ប្រការ ត្រូវតាមបែបព្រះត្រៃបិដក និងសៀវភៅលក្ខណៈមហាបុរស អ្នកប្រតិបត្តិធម៌ធ្វើអោយចិត្តបរិសុទ្ធជ្រះថ្លាជាសមាធិ ក៏និងជួបព្រះបដិមាករដែលមានលក្ខណៈមហាបុរសបែបនេះ នៅក្នុងកណ្តាលកាយឋានទី ៧ ដែលជាទីតាំងរបស់ចិត្ត ព្រះវិហារវត្តព្រះធម្មកាយបានទទួលពាន់វង្វាន់រចនាប័ទ្មស្ថាប័ត្យកម្មល្អឆ្មើមប្រចាំឆ្នាំ ព,ស ២៥៤១  ពីស្ថាបនិកស្យាម

ហើយមានពុទ្ធបរិស័ទ្ធក្នុងនិងក្រៅប្រទេសមកប្រតិបត្តិធម៌នៅក្នុងវត្តជាច្រើន  ព្រោះមានចិត្តសុទ្ធា ក្នុងការប្រតិបត្តិធម៌សមាធិតាមបែបវត្តបង្រៀន ហើយពុទ្ធបរិស័ទ្ធខ្មែរយើងជាច្រើនរាល់ឆ្នាំតែងតែមកចូលរួមពិធីបុណ្យដូចជាបុណ្យកឋិន  បុណ្យមាឃបូជា វិសាខបូជា រឺបុណ្យធុតង្គធម្មជ័យ ហើយពុទ្ធបរិស័ទ្ធដែរបានមកធ្វើបុណ្យនៅក្នងវត្តតែងតែសរសើវត្តថា មានសន្ដាប់ធ្នាប់ល្អ មានអនាម័យល្អ  ញាតិញោមដែរមកវត្តក៏សុទ្ធតែមានឥរិយាបទល្អ សំជាបែបយ៉ាងដ៏ល្អដល់ពុទ្ធបរិស័ទទូទាំងពិភពលោក

ព្រះមហាធម្មកាយចេតិយ
        ព្រះមហាធម្មកាយចេតិយ គឺជាចេតិយក្នុងព្រះពុទ្ធសាសនា ដែលមានពុទ្ធបរិស័ទគ្រប់ទិសទីមកក្រាបសក្ការបូជា ព្រះមហាធម្មកាយចេតិយកសាងឡើងដោយក្នុងតម្រិះព្រះតេជគុណព្រះទេពញាណមហាមុនី(លោកឪធម្មជយោ) និងកសាងដើម្បីជាមណ្ឌលរួមពុទ្ធសាសនិកជនទាំងពិភពលោកមកប្រព្រឹត្តិប្រតិបត្តិធម៌ ដែលគណៈសិស្សនុសិស្សវត្តព្រះធម្មកាយនិងពុទ្ធសាសនិកជនទាំងពិភពលោកបានរួមចិត្តគ្នាស្ថាបនាកសាងឡើងក្នុងចុងឆ្នាំ ២៥៣៧ ជារឿយមក សាងរួចក្នុងខែ មេសា ព,ស ២៥៥៤ ទីធ្លាព្រះមហាធម្មកាយចេតីយមានបរិវេណ ១,៩៤៤ ម៉ែត្រ មានកំពស់ ៣២.៤ ម៉ែត្រ បុកសសរគ្រឹះនៅថ្ងៃទី ៨ កញ្ញា ២៥៣៨
ស្លព្រះធម្មកាយប្រចាំខ្លួនអង្គចុងក្រោយនៅថ្ងៃទី ២២ មេសា ២៥៥៣

ចេតីយបែងចែកជា ៣ ចំណែកគឺ ពុទ្ធរតនៈ ធម្មរតនៈ និងសង្ឃរតនៈ
ពុទ្ធរតនៈ តំកល់ព្រះពុទ្ធរូប​ ១ លានព្រះអង្គ ខាងក្រៅ ៣ សែនអង្គ ខាងក្នុង ៧ សែនអង្គ និងមានតម្កល់ព្រះបរមសារីរិកធាតុនិងព្រះពុទ្ធរូបធ្វើអំពីប្រាក់សុទ្ធទំងន់ ១៤តោន 
ធម្មរតនៈកន្លែងតម្កល់ព្រះត្រៃបិដកចារឹកពីថ្មម៉ាបជុំវិញព្រះចេតីយ
សង្ឃរតនៈជាកន្លែងសម្រាប់កន្លែងព្រះសង្ឃក្នុងការប្រកបពិធីខាងសាសនា អាចដាក់ព្រះសង្ឃបាន ១០,០០០ រូប បច្ចុប្បន្នជាកន្លែងប្រារព្ធពិធីនានាក្នុងព្រះពុទ្ធសាសនា ដូចជា បុណ្យមាឃបូជា វិសាខបូជា  ពិធីបំបួសកុលបុត្រ ជាទីពុទ្ធបរិស័ទ្ធទូទាងពិភពលោក

សាងវត្តអោយក្លាយជាវត្តគឺវត្តដែរមានភាពស្ងប់ស្ងាត់ ទីធ្លាស្អាតមានអនាម័យល្អ ដាំដើមឈើរចាត់សួនក្នុងបរិវេណវត្ត ជាម្លប់ដល់ញាតិញោមដែលមកវត្ត សំជាកន្លែងប្រព្រឹត្តិប្រតិបត្តិធម៌ ញោមចូលមកក្នុងវត្តក៏កើតសប្បាយរីករាយព្រមនិងមករក្សាចិត្តអោយកើតសមាធិយ៉ាងងាយ
     សាងព្រះសង្ឃអោយក្លាយជាព្រះសង្ឃពិត ប្រព្រឹត្តិប្រតិបត្តិធម៌តាមព្រះធម្មវិន័យ ហ្វឹកហាត់ខ្លួន ធន់ហេវបំពេញតបៈ អោយជាបុគ្គលព្រមជាកុលបុត្រព្រះសម្មាសម្ពុទ្ធ ដែលព្រមនិងនាំព្រះធម្មប្រតិបត្តិអោយដល់ពុទ្ធបរិស័ទ ដើម្បីជាស្រែបុណ្យដ៏ប្រសើររបស់លោក ជាការបន្តអាយុព្រះសាសនាអោយគង់វង្សយូអង្វែង ២៥០០ ឆ្នាំ

    សាងមនុស្សអោយជាមនុស្សល្អដល់សង្គម មកវត្តអោយចេះធ្វើទាន រក្សាសីល និងចម្រើនសមាធិភាវនា  អោយមានសីលធម៌ មានសុជីវធម៌ រក្សាសីល ៥ សីល ៨ ជានិច្ច ដែលព្រមនិងជាកំលាំងដល់សង្គមជាតិ ព្រមនិងរួមសាងសន្តិភាពលោកអោយកើតឡើងក្នុង ដោយភាពសាមគ្គីធម៌

2 ความคิดเห็น: